Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តរតនគិរីរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៤៣នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសថា ក្រុមការងារឆ្លើយតបបន្ទាន់ បន្តស្រាវជ្រាវរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៣នាក់បន្ថែមទៀត ក្នុងចំណោមសំណាក ៦៧៤នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ , ករណីឆ្លងមកពីរាជធានីខេត្ត និងក្រៅប្រទេស ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។


ពាក្យទាក់ទង: កូវីដ រតនគិរី
Khcct banner

អត្ថបទទាក់ទង