Yearendyearend1140x150

នៅខេត្តកំពង់ចាមបន្តមានករណីឆ្លងកូវីដថ្មី ៤០នាក់ និងគ្មានករណីជាសះស្បើយថ្មីឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី២១ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ ចំនួន ៤០នាក់ ក្នុងនោះស្រុកចំការលើ ០២នាក់, ស្រុកបាធាយ ១៤នាក់, ស្រុកកងមាស ២៤នាក់ និងគ្មានករណីជាសះស្បើយឡើយ ក្នុងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន ៨៨៧នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ដែលនៅទីនោះអ្នកជំងឺសរុបមានចំនួន ៥០០នាក់កំពុងសម្រាកព្យាបាលជំងឺ និងអាជ្ញាធរខេត្ត នៅតែបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង