Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៧៣៥នាក់,ជាសះស្បើយ៥១៤នាក់និងស្លាប់១០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៧៣៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៧នាក់ និង ៧០៨នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៥១៤នាក់ ហើយករណីស្លាប់ ១០នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៣,៤៤៦នាក់ ជាសះស្បើយសរុបចំនួន ៣៨,០០៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៥,០០២នាក់ ហើយករណីស្លាប់សរុប ៤៤១នាក់៕


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង