Cct850x100 1
1800px x h300px kh

នៅខេត្តព្រះវិហាររកឃើញករណីវិជ្ជមានកូវីដ ០២នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១​ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ០២នាក់ ក្នុងនោះមានម្នាក់ជាអ្នកពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កុមារា ឈិន លីមីត អាយុ ១១ឆ្នាំនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានបានដាក់ចូលមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងម្នាក់ទៀតឈ្មោះ ថេង ពិសិទ្ធ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនជួសជុលម៉ាស៊ីនស្កេនន័រ មកពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះវិហារ និងសម្រាកនៅផ្ទះសំណាក់ លីហួត ក្រុងព្រះវិហារ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ 

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូរីដ-១៩ទាំង ០២នាក់ខាងលើ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (អតីតសាលាបឋមសិក្សា ស្ថាពរ) ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានរោគសញ្ញាផ្ដាសាយ ក្អក ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩ / ០៨៨ ៥៩៦ ៤៤៩៦។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយចំនួន ០៨នាក់ និងអ្នកជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ កំពុងសម្រាកព្យាបាលនៃមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (អតីតសាលាបឋមសិក្សា ស្ថាពរ) ខេត្តព្រះវិហារ៕ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង