Cct850x100 1
1800px x h300px kh

ខេត្តព្រះសីហនុនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋប្រមាណ១៩ម៉ឺននាក់ចាប់ពីថ្ងៃទី ២១ មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តចាប់ពីថ្ងៃទី ២១ មិថុនា ឆ្នាំ២០២១ខាងមុននេះ។បច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀតប៉ុណ្ណោះដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។នេះបើយោងតាមរបាយការណ៍ពីរបស់ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកំពុងរស់នៅនិងធ្វើការងារនៅខេត្តព្រះសីហនុ​ រួមទាំងជនបរទេសផងនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម បានថ្លែងអំណរគុណចំពោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។

យោងតាមស្ថិតិរបស់ស្នងការនគរបាលនិងមន្ទីរផែនការអោយដឹងថា នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ មួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ តែបច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀតប៉ុណ្ណោះដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត។

នៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។យុទ្ធនាការនេះ មានសមាសភាពបុគ្គលិកពេទ្យចម្រុះមកពីមន្ទីរសុខាភិបាលខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កងពលតូចលេខ៧០។


ពាក្យទាក់ទង: ព្រះសីហនុ
Khcct banner

អត្ថបទទាក់ទង