Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តកំពង់ចាមបន្តរកឃើញករណីឆ្លងកូវីដថ្មី ៣២នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី១៥ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ ចំនួន ៣២នាក់ ក្នុងនោះនៅស្រុកកោះសូទិន ០៣នាក់, ក្រុងកំពង់ចាម ០២នាក់, ស្រុកព្រៃឈរ ០៤នាក់, ស្រុកស្រីសន្ធរ ១០នាក់, ស្រុកជើងព្រៃ ០៣នាក់, ស្រុកចំការលើ ០៥នាក់ ស្រុកបាធាយ ០៤នាក់ និង ស្រុកកងមាស ០១នាក់ ក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន ៥០៧នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ដែលនៅទីនោះអ្នកជំងឺសរុបមានចំនួន ៤៥៦នាក់ កំពុងសម្រាកព្យាបាលជំងឺ និងអាជ្ញាធរខេត្ត នៅតែបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕

ពាក្យទាក់ទង: កូវីដ កំពង់ចាម
Khcct banner

អត្ថបទទាក់ទង