Cct850x100 1
1800px x h300px kh

អាជ្ញាធរក្រចេះប្រកាសអត្តសញ្ញាណអ្នកវិជ្ជមានកូវីដចំនួន ០៤នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹង (២លើកក្នុងថ្ងៃតែមួយ) ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះ រ័ត្ន ថុល ភេទស្រី អាយុ ៦៥ឆ្នាំ និង ចំនួន ០៣នាក់បន្ថែមទៀត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដឈ្មោះ រ័ត្ន ថុល។ 

យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៤ និងទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៤ករណីនោះរួមមាន៖ 

១- ឈ្មោះ រ័ត្ន ថុល ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិហាន់ជ័យ២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ (ករណីឆ្លងមកពីរាជធានីភ្នំពេញ)

២- ឈ្មោះ មាស សំអឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិហាន់ជ័យ២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ (ប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដឈ្មោះ រ័ត្ន ថុល)

៣- ឈ្មោះ មុី លាំង ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិហាន់ជ័យ២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ (ប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដឈ្មោះ រ័ត្ន ថុល)

៤- ឈ្មោះ មាស ទួន ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិហាន់ជ័យ២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ (ប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដឈ្មោះ រ័ត្ន ថុល)

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នក ទាំង ០៥នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នក ពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជាដាច់ខាត។

ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញាសង្ស័យដូចជា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ និង ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


ពាក្យទាក់ទង: កូវីដ ក្រចេះ
Khcct banner

អត្ថបទទាក់ទង