Yearendyearend1140x150

នៅខេត្តបាត់ដំបងមានករណីឆ្លងកូវីដថ្មី០៧នាក់,ជាសះស្បើយ២០នាក់និងស្លាប់១នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៧នាក់ នៅខណៈមានករណីជាសះស្បើយចំនួន ២០នាក់ និងស្លាប់ថ្មី ០១នាក់ទៀត។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដថ្មីទាំង ០៧នាក់ខាងលើ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ០៥នាក់ និងពលករខ្មែរមកពីថៃ ចំនួន ០២នាក់។

សូមបញ្ជាក់ថា គិតមកពេលនេះ នៅក្នុងខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដសរុបចំនួន ៥៤៩នាក់ , អ្នកជាសះស្បើយសរុបចំនួន ២៥២នាក់ , ករណីស្លាប់សរុបចំនួន ០៣នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកនានាក្នុងខេត្តបាត់ដំបង ចំនួន ២៩៤នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ បាត់ដំបង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង