Yearendyearend1140x150

អាជ្ញាធរខេត្តព្រៃវែងរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៥៦នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្រុងព្រៃវែង ចំនួន ​៤ នាក់, ស្រុកពាមរក៍ ចំនួន ​៨ នាក់, ស្រុកពារាំង ចំនួន ​៨ នាក់, ស្រុកព្រះសេ្តច ចំនួន ​៨ នាក់, ស្រុកកំពង់ត្របែក ចំនួន​ ៧ នាក់, ស្រុកពាមជរ ចំនួន​ ៦ នាក់, ស្រុកស្វាយអន្ទរ ចំនួន​ ៥ នាក់, ស្រុកមេសាង ចំនួន ៥ នាក់, ស្រុកកញ្ចៀច ចំនួន ១ នាក់, ស្រុកពោធិ៍រៀង ចំនួន ១ នាក់, មកពីខេត្តកណ្ដាល ចំនួន ៣នាក់។ 

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ , ករណីឆ្លងមកពីរាជធានីខេត្ត និងក្រៅប្រទេស ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០១២នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៤៩១នាក់ , អ្នកជំងឺ ៥១០នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ព្រៃវែង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង