Cct850x100 1
1800px x h300px kh

នៅខេត្តកោះកុងមិនមានករណីឆ្លងកូវីដថ្មីឡើយនិងអ្នកជាសះស្បើយ ០៨នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ គឺគ្មានករណីឆ្លងកូវីដថ្មីនោះទេ និងមានអ្នកជាសះស្បើយចំនួន ០៨នាក់បន្ថែមទៀត។

ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជាសះស្បើយ ចំនួន ០៨នាក់បន្ថែមទៀត ដូចមានរាយនាមខាងក្រោម ដោយបន្តធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃបន្តទៀត រួមទាំងអនុវត្តតាមវិធានសុខាភិបាល ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ៖

ដោយឡែក នៅថ្ងៃទី១៥ ខែមិថុនា នេះ មិនមានករណីឆ្លងកូវីដថ្មីនោះឡើយ ហេតុនេះអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ឬពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ ករណីបងប្អូនប្រជាពល រោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ "៣ការពារ ៣កុំ" របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និង សហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ។


ពាក្យទាក់ទង: កូវីដ កោះកុង
Khcct banner

អត្ថបទទាក់ទង