Yearendyearend1140x150
Img 0571

អាជ្ញាធរខេត្តមណ្ឌលគិរីរកឃើញករណីវិជ្ជមានកូវីដថ្មី ១០នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺកូវីដទាំង ១០នាក់ ដូចតទៅ៖

រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ ដោយអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយនឹងបុគ្គលខាងលើ សូមមេត្តា រួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាកធ្វើតេស្តី រកមេរោគកូវីដ-១៩ ទាន់ពេលវេលា និងសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺកូវី-១៩ ចូលក្នុងសហគមន៍ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង