Cct850x100 1
1800px x h300px kh

នៅខេត្តបាត់ដំបងមានករណីវិជ្ជមានកូវីដថ្មី ១១នាក់និងជាសះស្បើយ ៣៧នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១នាក់ នៅខណៈមានករណីជាសះស្បើយចំនួន ៣៧នាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដថ្មីទាំង ១១នាក់ខាងលើ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ០៦នាក់ និងពលករខ្មែរមកពីថៃ ចំនួន ០៥នាក់។

សូមបញ្ជាក់ថា គិតមកពេលនេះ នៅក្នុងខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដសរុបចំនួន ៥៤២នាក់ , អ្នកជាសះស្បើយសរុបចំនួន ២៣២នាក់ , ករណីស្លាប់សរុបចំនួន ០២នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកនានាក្នុងខេត្តបាត់ដំបង ចំនួន ៣០៨នាក់៕ 


ពាក្យទាក់ទង: កូវីដ បាត់ដំបង
Khcct banner

អត្ថបទទាក់ទង