Yearendyearend1140x150

រដ្ឋបាលខេត្តរតនគិរីបន្តរកឃើញករណីឆ្លងកូវីដ ០៣ករណីបន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ នៅខេត្តរតនគីរី។ 

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រចាំការនៅចំណុចព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង និងខេត្ត រតនគិរី ខេត្តមណ្ឌលគិរី បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ មានអត្តសញ្ញាណដូចខាងក្រោម៖

១.ឈ្មោះ វឿន វុទ្ធី ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរជំនួយការអ្នកបើកបររថយន្ត ទីលំនៅ អចិន្ត្រៃយ៍ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

២.ឈ្មោះ សៀវ គីមឡុង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ទីលំនៅអចិន្ត្រៃយ៍ ភូមិជ្រ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

៣.ឈ្មោះ នៃ សៅសោភណ្ឌ័ ភេទប្រុស ជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកទំនិញ ទីលំនៅអចិន្ត្រៃយ៍ភូមិកោះចាស់ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឈ្មោះ វឿន វុទ្ធី និងឈ្មោះ សៀវ គីមឡុង គឺជាអ្នកបើកបរ និងព្រូឡានជាមួយគ្នា តែងតែដឹកជញ្ជូនភ្ញៀវ ទៅមកពីខេត្តរតនគិរីទៅរាជធានីភ្នំពេញត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅ ត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង។ 

ដោយឡែកឈ្មោះ នៃ សៅសោភណ្ឌ័ ជាអ្នកបើកបររថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានក្រុមការងារបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុច គោលដៅត្រួតពិនិត្យបឋមអូររវាក់ ព្រំប្រទល់ខេត្តរតនគិរី-ខេត្តមណ្ឌលគិរី។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គល ទាំងបីខាងលើ សូមស្ម័គ្រចិត្តទៅធ្វើតេស្តសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត និង តាមដានសុខភាពខ្លួនឯងជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅ ក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទ 097 595 77 88 / 092 121 383 / 097 775 12 12។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថាសាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តឱ្យបានម៉ឺង ម៉ាត់បំផុតជាមួយអាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិតាមវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍និងក្រុមគ្រួសារ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ រតនគិរី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង