Cct850x100 1
1800px x h300px kh

ប្រជាពលរដ្ឋ ៤២នាក់ទៀតនៅខេត្តព្រៃវែងធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានក្រុងព្រៃវែង ចំនួន ​៨នាក់, ស្រុកព្រះសេ្តច ចំនួន ​៩នាក់, ស្រុកពារាំង ចំនួន ​៧នាក់, ស្រុកស្វាយអន្ទរ ចំនួន ​៤នាក់, ស្រុកកំចាយមារ ចំនួន​ ៤នាក់, ស្រុកសុីធរកណ្ដាល ចំនួន​ ៤នាក់, ស្រុកពាមជរ ចំនួន​ ៣នាក់, ស្រុកពោធិ៍រៀង ចំនួន ២នាក់, ស្រុកកញ្ចៀច ចំនួន ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨២៤នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៣៥៦នាក់ , អ្នកជំងឺ ៤៦០នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ០៨នាក់៕


ពាក្យទាក់ទង: កូវីដ ព្រៃវែង
Khcct banner

អត្ថបទទាក់ទង