Cct850x100 1

នៅខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដថ្មី ២៨នាក់និងជាសះស្បើយ ៧៤នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង​ រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ ចំនួន ៧៤នាក់បន្ថែមទៀត។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ២៨នាក់ខាងលើ ជាកម្មករ-កម្មការិនី, មន្រ្តីនគរបាល, អ្នកលក់ដូរ , ប្រជាពលរដ្ឋ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ០៨នាក់ , មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ០៦នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ១៤នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១១៧៤នាក់ ករណីជាសះស្បើយចំនួន ៧៣៦នាក់ ហើយករណីកំពុងសម្រាកព្យាបាលចំនួន ៤៣០នាក់ និងករណីស្លាប់ចំនួន ០៧នាក់៕

 


ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Khcct banner

អត្ថបទទាក់ទង