Cct850x100 1
1800px x h300px kh

នៅខេត្តកំពង់ចាមមានករណីឆ្លងកូវីដថ្មី ២០នាក់និងជាសះស្បើយ ១៥នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី១០ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ ចំនួន ២០នាក់ នៅ ក្នុងនោះនៅស្រុកកំពង់សៀម ចំនួន ០២នាក់, ស្រុកព្រៃឈរ ចំនួន ០៣នាក់, ស្រុកជើងព្រៃ ចំនួន ០៥នាក់, ស្រុកកងមាស ចំនួន ០៥នាក់, ស្រុកស្រីសន្ធរ ចំនួន ០២នាក់, ស្រុកបាធាយ ចំនួន ០២នាក់, ស្រុកស្ទឹងត្រង់ ០១នាក់ នៅខណៈពេលដែលមានអ្នកជាសះស្បើយចំនួន ១៥នាក់ ក្នុងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន ៧៧២នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ២០នាក់ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕ 


Khcct banner

អត្ថបទទាក់ទង