Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តព្រះវិហារបានរកឃើញករណីវិជ្ជមានកូវីដចំនួន ០៦នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២១​ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ០៦នាក់  ដែលកំពុងធ្វើចត្តាឡីស័ក និងយកសំណាកនៅមណ្ឌលចត្តាឡីស័កជាំក្សាន្ត។ 

នាព្រឹកថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័កជាំក្សាន្ត បានយកសំណាកលើកទី២ ចំនួន ៦៤នាក់ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញអ្នកផ្ទុកជំងឺកូវី១៩ ចំនួន ០៦នាក់​ ដែលមានឈ្មោះរួមមាន៖ 

១/ សេង ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

២/ អៀង ​សូនីតា ភេទស្រី អាយុ ១៣ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

៣/ ជឿន ​ចាន់នី ភេទស្រី​ អាយុ ២៣ឆ្នាំ​ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

៤/ សឿន ហេង​ ភេទប្រុស​ អាយុ ១៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

៥/ ឈឿម ស្រីកា ភេទស្រី មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

និង ៦/ អៀង​ កញ្ចនា ភេទស្រី​ អាយុ ០៧ខែ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 

បច្ចុប្បន្នបានបន្តបញ្ជូនមកធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ ១៩.នៅមណ្ឌលព្យាបាលកំរិតស្រាលសាលាបឋមសិក្សាស្ថាពរ.សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល នេះ។

សូម បញ្ជាក់អ្នកផ្ទុកចំនួន ០៦នាក់ បានយកសំណាកលើកទី១ អវិជ្ជមាន ហើយលើកទី២ បានរកឃើញវិជ្ជមាន ពោលបានធ្វើចត្តាឡីស័កអស់រយះពេល ១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០២១នេះ។ 


ពាក្យទាក់ទង: កូវីដ ព្រះវិហារ
Khcct banner

អត្ថបទទាក់ទង