Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តកោះកុងបន្តមានករណីជាសះស្បើយ ២៤នាក់និងអ្នកឆ្លងកូវីដថ្មី ០៤នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ រដ្ឋបាលខេត្តកោះកុង មានករណីជាសះស្បើយ ២៤នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និងក្នុងថ្ងៃទី០៨ ខែមិថុនា នេះ រកឃើញមានអ្នកឆ្លងកូវីដថ្មី ០៤នាក់បន្ថែមទៀត។

ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៤នាក់បន្ថែមទៀត ដូចមានរាយនាមខាងក្រោម៖

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ឬពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពល រោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ តឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ "៣ការពារ ៣កុំ" របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និង សហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ។ 

ដោយឡែក អ្នកជាសះស្បើយពីជំងឺកូវីដ ក្នុងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មានដូចតទៅ ដោយបន្តធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃបន្តទៀត រួមទាំងអនុវត្តតាមវិធានសុខាភិបាល ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន៖ 


ពាក្យទាក់ទង: កូវីដ កោះកុង
Khcct banner

អត្ថបទទាក់ទង