Yearendyearend1140x150

ប្រជាពលរដ្ឋ ២៤នាក់ទៀតនៅខេត្តព្រៃវែងធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានក្រុងព្រៃវែង ចំនួន ០៣នាក់, ស្រុកបាភ្នំ ចំនួន ០៦នាក់, ស្រុកពាមជរ ចំនួន ០៥នាក់, ស្រុកព្រះសេ្តច ចំនួន ០៤នាក់, ស្រុកស្វាយអន្ទរ ចំនួន ០២នាក់, ស្រុកមេសាង ចំនួន ០២នាក់, ស្រុកពាមរក៍ ចំនួន ០១នាក់, ស្រុកកំពង់ត្របែក ចំនួន ០១នាក់។ 

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង ២៤នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕ 

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧២៣នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៣០៥នាក់ , អ្នកជំងឺ ៤១១នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ០៧នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ព្រៃវែង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង