Yearendyearend1140x150

លោកតាម្នាក់វ័យ«៧១ឆ្នាំ»នៅខេត្តស្វាយរៀងបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្ដស្វាយរៀង នៅថ្ងៃទី០៧ ខែមិថុនា នេះ ស្តីពីករណីស្លាប់របស់លោកតា ឆាន់ សាំ វ័យ ៧១ឆ្នាំ នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១១ និង៤៥នាទី ដោយសារជំងឺកូវីដ-១៩។

ក្នុងលិខិតរំលែកមរណទុក្ខជូនចំពោះគ្រួសារសពលោកតា ឆាន់ សាំ ដែលមានអាសយដ្ឋាននៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង ពិតជាមានក្តីរន្ធត់ក្តុកក្តួលក្រៀមក្រំឥតឧបមា ជាមួយក្រុមគ្រួសារសព លោកតា ឆាន់ សាំ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៤៥ នាទី ដោយសារជំងឺកូវីដ-១៩ ក្នុង ជន្មាយុ ៧១ឆ្នាំ ។

ការបាត់បង់វត្តមានរបស់ លោកតា ឆាន់ សាំ ជាការបាត់បង់នូវ ឪពុក ឪពុកក្មេក ជីតា ប្រកបដោយកត្តញ្ញ តាធម៌ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារនៃសព។

រដ្ឋបាលខេត្តស្វាយរៀង បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោកតា ឆាន់ សាំ សូមទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង