Yearendyearend1140x150

អាជ្ញាធរខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មីចំនួន ២៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ទៀត និងជាសះស្បើយ ចំនួន ០១នាក់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដទាំង ២៤នាក់ ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះនិងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១  រួមមាន៖

១- ឈ្មោះ ទូច ប៊ុនធឿន ភេទប្រុស អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ សមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង។

២- ឈ្មោះ ឆង សំបូរ ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ សមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង។

៣- ឈ្មោះ ទូច សុផុន ភេទប្រុស អាយុ៤៩ឆ្នាំ អាសយដ្ឋាននៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ មេឃុំកំពង់ឃ្លាំង។

៤- ឈ្មោះ ព្រិន ពត ភេទស្រី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរនៅផ្ទះ។

៥- ឈ្មោះ អ៊ឹង ដានិន ភេទស្រី អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរលក់ដូរនៅជិតផ្សារកំពង់ឃ្លាំង។

៦- ឈ្មោះ អ៊ឹង ដាលី ភេទស្រី អាយុ៣៦ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ លក់ភេសជ្ជៈ។

៧- ឈ្មោះ ឡាយ ស៊ីវន ភេទប្រុស អាយុ៣៦ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ នេសាទ។

៨- ឈ្មោះ ហេង សីលា ភេទប្រុស អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរគ្រូបង្រៀន។

៩- ឈ្មោះ សេង សុវណ្ណមករា ភេទប្រុស អាយុ១១ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ សិស្ស។

១០-ឈ្មោះ សោម ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ មន្រ្តីកងរាជអាវុធហត្ថ។

១១-ឈ្មោះ វៃ សុយីម ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម មុខរបរ លក់គោដុត។

១២-ឈ្មោះ ស្រី បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប មុខរបរ លក់គោដុត។

១៣-ឈ្មោះ សេង ស្រីឡែន ភេទស្រី អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ លក់ខោអាវនៅផ្សារដំដែក។

១៤-ឈ្មោះ សេម សូត្រ ភេទប្រុស អាយុ១២ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ សិស្ស។

១៥-ឈ្មោះ លាស់ ប៉ុក ភេទស្រី អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ ធ្វើស្រែ។

១៦-ឈ្មោះ សាន កំសត់ ភេទប្រុស អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅភូមិគោកថ្មី ឃុំពួក ស្រុកពួក មុខរបរ បុគ្គលិកធនាគារ អេប៊ីអេ ស្រុកសូទ្រនិគម។

១៧-ឈ្មោះ ជី បូរី ភេទស្រី អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

១៨-ឈ្មោះ ប៉ែល ពា ភេទប្រុស អាយុ២២ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

១៩-ឈ្មោះ តឿម ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

២០-ឈ្មោះ វឿង វឹង ភេទប្រុស អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

២១-ឈ្មោះ ពិក ន ភេទស្រី អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

២២-ឈ្មោះ វ៉ាន់ វន ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិតាយិក ឃុំស្នួល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

២៣-ឈ្មោះ ចន្ថា រ៉ាឌី ភេទស្រី អាយុ២៩ឆ្នាំ អាសយដ្ឋាននៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ លក់ចាប់ហួយ។

២៤-ឈ្មោះ ច័ន្ទ បូភ័ក្ស ភេទប្រុស អាយុ៣៤ឆ្នាំ អាសយដ្ឋាននៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ ជាងដែក។

គួរកត់សម្គាល់ថា ករណីទី១ ដល់ទី១៦ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ ដែលក្រុមការងារស្រាវជ្រាវ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានសន្និដ្ឋានបឋមថា ប្រភពនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ចំពោះករណីទី១៧ ដល់ទី២២ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ 

ដោយឡែក ករណីទី២៣ និង២៤ ជាអ្នកទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ពេលមកដល់មន្ទីរពេទ្យ ហើយដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២២៩នាក់ បានព្យាបាលជាសះស្បើយសរុបចំនួន ៨៤នាក់ ស្លាប់សរុបចំនួន ០២នាក់ និងនៅសល់អ្នកជំងឺចំនួន ១៤៣នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ 




ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង