Yearendyearend1140x150

ស្រ្តីម្នាក់នៅខេត្តក្រចេះទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក។ 

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានអាយុ ៥៧ ឆ្នាំ  មានអាសយដ្ឋាននៅភូមិវត្ត ឃុំកោះចែង ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមកត់សម្គាល់ថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០០នាទី ស្រ្តីខាងលើ ត្រូវបានដាក់ឱ្យទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយស្ថានភាពអ្នកជំងឺឈឺដើមទ្រូងខ្លាំង និងពិបាកដកដង្ហើម។ ហើយក្រោយមក ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធូរស្រួចស្រាវ។ 

ទោះបីក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ស្រួចស្រាវបណ្តាលមកពីវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀម កំជាទីបំផុតជាមួយក្រុមគ្រួសារសព។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង