Yearendyearend1140x150

នៅខេត្តព្រះវិហារមានករណីឆ្លងកូវីដថ្មី ៣នាក់ដែលធ្វើដំណើរមកពីខេត្តកំពង់ធំ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ០៣នាក់ ដែលធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន ០៣នាក់ផ្សេងទៀត កាលពីយប់ម៉ោង០៩ និង១៥នាទី ក្នុងថ្ងៃទី០៥ ខែមិថុនា ​ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុករវៀង ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកជំងឺកូវីដទាំង ០៣នាក់ និងអ្នករួមដំណើរទាំង ០៣នាក់ជាមួយផងដែរ មានទីលំនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើដំណើរមកខេត្តព្រះវិហារ មានឈ្មោះខាងក្រោម៖ 

ក/. អ្នកវិជ្ជមានកូវីដ១៩

១- ខាត់ សុភត ភេទស្រី អាយុ ៥៦ឆ្នាំ

២- គុន ស្រីរិទ្ធ ភេទស្រី អាយុ ២៩ឆ្នាំ

៣- កុមារី ខុន ស្រីខួច អាយុ ០៤ឆ្នាំ

ខ/- អ្នកប៉ះពាល់ផ្ទាល់ និងអ្នករួមដំណើរជាមួយអ្នកជំងឺកូវីដទាំង ៣នាក់ខាងលើ

១- តាប់ សុខឿន ភេទប្រុស អាយុ ៣៧ឆ្នាំ

២- តាប់ ចំរើន ភេទប្រុស អាយុ ២១ឆ្នាំ

៣- តាប់ វិច្ឆិកា ភេទស្រី អាយុ ១៦ឆ្នាំ។

សូមបញ្ជាក់ថា អ្នកជំងឺកូវីដទាំង ៣នាក់ និងអ្នករួមដំណើរជាមួយតាមរថយន្ត បានធ្វើដំណើរដល់ទីតាំងស្រុករវៀង​ បានកើតមានឧប្បត្តិយហេតុគ្រោះថ្នាក់ចរាចរណ៍ ហើយ​ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់។

ហើយនៅព្រឹកថ្ងៃអាទិត្យ ទី​០៦ ខែមិថុនា​ ឆ្នាំ២០២១នេះ រដ្ឋបាល​ស្រុករវៀង ខេត្ត​ព្រះវិហារ ក្រោយពេលរកឃើញវិជ្ជមានកូវី១៩ ចំនួន ០៣ មកពីខេត្តកំពង់ធំ ក៏បានចុះបិទទីតាំងមួយចំនួន ស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិន មានដូចជា៖ ផ្សារស្រុករវៀង , ផ្ទះសំណាក់តោពី​រ​ , អាហារដ្ឋានទល់មុខតោពីរ​ និងកន្លែងវីងវេរលុយទល់មុខទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុក​ ដោយសារអ្នកមានវិជ្ជមានកូវីដ-១៩​ទាំង ៣នាក់ បានចូលទីតាំងទាំងនោះ ដែល​ស្ថិតនៅ​ស្រុករវៀង​ ខេត្ត​ព្រះវិហារ​។

ជាថ្មីម្ដងទៀត អាជ្ញាធរខេត្តព្រះវិហារ បានសំណូមដល់ប្រ​ជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុករវៀង ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ការពារ​ពីការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ត្រូវ​អនុវត្ត​វិធានការ​ការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ៣-កុំ​ និង ៣-ការពារ ឱ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នបំផុត៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង