Cct850x100 1
1800px x h300px kh

នៅខេត្តកំពង់ចាមមានករណីឆ្លងកូវីដថ្មី ៤៨នាក់និងជាសះស្បើយ ៨១នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤៨នាក់ ក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានអាសយដ្ឋាននៅស្រុកព្រៃឈរ ២២នាក់ , ស្រុកចំកាលើ ០២នាក់ , ស្រុកបាធាយ ០១នាក់ , ស្រុកជើងព្រៃ ២៣នាក់ ខណៈមានករណីជាសះស្បើយថ្មីចំនួន ៨១នាក់បន្ថែមទៀត។ 

សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន៥៨៣នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ៤៨នាក់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕ 



ពាក្យទាក់ទង: កូវីដ កំពង់ចាម
Khcct banner

អត្ថបទទាក់ទង