Cct850x100 1
1800px x h300px kh

បុរសម្នាក់វ័យ«៤២ឆ្នាំ»នៅខេត្តស្វាយរៀងបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖  យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្ដស្វាយរៀង នៅថ្ងៃទី០២ ខែមិថុនា នេះ ស្តីពីករណីស្លាប់របស់លោក ពេជ្រ ធឿន វ័យ ៤២ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានទទួលមរណភាព នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ព្រឹកម៉ោង១១ និង៣០នាទី ដោយសារជំងឺកូវីដ-១៩។ 

ក្នុងលិខិតរំលែកមរណទុក្ខជូនចំពោះគ្រួសារសពលោក ពេជ្រ ធឿន ប្រជាពលរដ្ឋ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង ពិតជាមានក្តីរន្ធត់ក្តុកក្តួលក្រៀមក្រំឥតឧបមា ជាមួយក្រុមគ្រួសារសព លោក ពេជ្រ ធឿន បានទទួលមរណភាព នៅថ្ងៃអង្គារ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ព្រឹកម៉ោង១១ និង៣០នាទី ដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៤២ឆ្នាំ។

ការបាត់បង់វត្តមាន លោក ពេជ្រ ភឿន ជាការបាត់បង់នូវ ស្វាមី ឪពុក បងប្អូនប្រកបដោយកត្តញ្ញូតាធម៌ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារនៃសព ។

រដ្ឋបាលខេត្តស្វាយរៀង បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក ពេជ្រ ភឿន សូមទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕


Khcct banner

អត្ថបទទាក់ទង