Cct850x100 1
1800px x h300px kh

នៅខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដចំនួន ១៩នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០២នាក់ , ស្រុកសាមគ្គីមានជ័យ ០៣នាក់ , ស្រុករលាប្អៀរ ចំនួន ០៧នាក់ , ក្រុងកំពង់ឆ្នាំង ០១នាក់ និងស្រុកទឹកផុស ០៦នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយ ផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យ បង្អែកកំពង់ត្រឡាច ឬមន្ទីរពេទ្យខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូម សាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ "ការពារ និង ៣កុំ" ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ន នៅខេត្តកំពង់ឆ្នាំង មានអ្នកអ្នកវិជ្ជមានកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" សរុបចំនួន ២១៦នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ៣២នាក់ , ស្លាប់សរុបចំនួន ០៣នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១៨១នាក់៕ 



Khcct banner

អត្ថបទទាក់ទង