Yearendyearend1140x150
Img 0571

«៣៣នាក់»បន្ថែមទៀតនៅខេត្តស្វាយរៀងត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានអាសយដ្ឋាននៅក្រុងបាវិត (នៅរោងចក្រយូលី+សង្កាត់ព្រៃអង្គុញ), នៅស្រុកស្វាយជ្រុំ, នៅស្រុករំដួល, ស្រុកកំពង់រោទិ៍, ស្រុករមាសហែក , ក្រុងស្វាយរៀង និងអ្នកចំណាកស្រុកវិលត្រឡប់ចូលក្នុងខេត្តវិញ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ៣៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ០៤នាក់ , មន្ទីរពេទ្យបង្អែកស្វាយជ្រចំនួន ០៦នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ២៣នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាម ដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២ ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវី៥-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅក្នុងខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៨៣នាក់ ,អ្នកជាសះស្បើយចំនួន ៣៦៩នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ២០៨នាក់ និងករណីស្លាប់ចំនួន ០៥នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង