Yearendyearend1140x150

រកឃើញអ្នកវិជ្ជមានកូវីដចំនួន ១៤នាក់ទៀតនៅខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ឧសភា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលក្នុងនោះមានអ្នកនៅក្រុងកំពង់ឆ្នាំង ០៣នាក់ , ស្រុកសាមគ្គីមានជ័យ ០៤នាក់ និងស្រុកទឹកផុស ០៧នាក់។ 

រដ្ឋបាលខេត្ត បន្តអំពាវនាវដ៏ទទូចដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ-កម្មការិនី ដែលស្នាក់នៅទាំងអស់ ដោយយកចិត្តទុកដាក់ គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗ តាមជាក់ស្តែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយ ផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យ បង្អែកកំពង់ត្រឡាច ឬមន្ទីរពេទ្យខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូម សាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ "ការពារ និង ៣កុំ" ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។ 

សូមបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ន នៅខេត្តកំពង់ឆ្នាំង មានអ្នកអ្នកវិជ្ជមានកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" សរុបចំនួន ១៩៧នាក់ហើយអ្នកជាសះស្បើយ សរុបចំនួន ៣១នាក់  -ស្លាប់សរុបចំនួន ០៣នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១៦៣នាក់៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង