Yearendyearend1140x150

ស្វាយរៀង៖មន្ទីរសម្រាកព្យាបាល«អរុណរះស្វាយរៀង»មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ជំងឺកូវីដ-១៩ មានជាប់ពាក់ព័ន្ធនៅទីតាំង«មន្ទីរសម្រាកព្យាបាលអរុណរះ» ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង 

គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

(ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)

ស្វាយរៀង៖ យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែឧសភា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ-១៩ ធ្លាប់មានជាប់ពាក់ព័ន្ធនឹងទីតាំង «មន្ទីរសម្រាកព្យាបាលអរុណរះ» ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ 

ជាមួយនឹងករណីនេះ អាជ្ញាធរខេត្តស្វាយរៀង បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូរបង្កើនការប្រុងប្រយ័ត្ន បន្តពាក់ម៉ាស់ពេលចេញក្រៅ​ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល និងបានធ្វើការអំពាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬអ្នកធ្លាប់ទៅទីតាំងខាងលើ សូមតាមដានសុខភាព និង សូមដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង