Yearendyearend1140x150

ពលរដ្ឋនៅខេត្តតាកែវចំនួន«៤៨នាក់»ទៀតរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែឧសភា នេះ ប្រកាសពីការរកឃើញករណីកូវីដក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដែលមានចំនួន ៤៨នាក់ ដែលជាអាជីវករ កសិករ កុមារ កម្មករ និងកម្មការិនី ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ 

ខាងក្រោមនេះគឺ បញ្ជីឈ្មោះពលរដ្ឋដែលរកឃើញវិជ្ជមានកូវីដទាំង ៤៨នាក់ រកឃើញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅខេត្តតាកែវ៖ 

 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរក វីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។

បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ហើយត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបាន ម៉ឺងម៉ាត់ បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ *៣កុំ ៣ការពារ”៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ តាកែវ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង