Cct850x100 1
1800px x h300px kh

ខេត្តកំពង់ចាមរកឃើញអ្នកឆ្លងកូវីដចំនួន១០នាក់និងជាសះស្បើយចំនួន២៨នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា នៅខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ១០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន ២៨នាក់ទៀត។ 

ក្នុងសេចក្តីប្រកាសព័ត៌មាន អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ទាំង ១០នាក់ខាងលើ រួមមានអ្នកនៅស្រុកបាធាយ ០៦នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកស្ទឹងត្រង់ ០១នាក់ , ស្រុកព្រៃឈរ ០១នាក់ និងស្រុកកងមាស ០១នាក់ ហើយករណីជាសះស្បើយចំនួន ២៨នាក់។ 

រដ្ឋបាលខេត្តកំពង់ចាម បានផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិចុង និងភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ, ភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់, ភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ និងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១) ឈ្មោះ ភន សុភិន ភេទប្រុស អាយុ ៣២ឆ្នាំ អាសយដ្ឋាននៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម 

២ ឈ្មោះ ប៉ាក់ ស្រីធា ភេទស្រី អាយុ ៣០ឆ្នាំ អាសយដ្ឋាននៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

៣ ឈ្មោះ វ៉ែន ភឿន ភេទប្រុស អាយុ ៦០ឆ្នាំ អាសយដ្ឋាននៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

៤ ឈ្មោះ ប៉ាក់ សុខមាន ភេទស្រី អាយុ ២២ឆ្នាំ អាសយដ្ឋាននៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម  

៥ ឈ្មោះ ទី សុវណ្ណា ភេទប្រុស អាយុ ៤៥ឆ្នាំ អាសយដ្ឋាននៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

៦ ឈ្មោះ ប៊ុន លីដា ភេទប្រុស អាយុ ១៧ឆ្នាំ អាសយដ្ឋាននៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

៧ ឈ្មោះ ម៉ម ថាវី ភេទស្រី អាយុ ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

៨ ឈ្មោះ ហ៊ុន ចន្ទ ភេទស្រី អាយុ ៣០ឆ្នាំ អាសយដ្ឋាននៅភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

៩ ឈ្មោះ ណុន ស្រីនិត ភេទស្រី អាយុ ២៦ឆ្នាំ អាសយដ្ឋាននៅភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម

១០ ឈ្មោះ អ៊ុន ផា ភេទប្រុស អាយុ ៧៤ឆ្នាំ អាសយដ្ឋាននៅភូមិកងតាណឹងទី៦ ឃុំ​កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន១៩៣នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូរីដ ១៩ ចំនួន ចំនួន ១០នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅ«មន្ទីរពេទ្យមេគង្គកំពង់ចាម» និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ដោយឡែក ក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ករណីជាសះស្បើយមានចំនួន ២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពី«មន្ទីរពេទ្យមេគង្គកំពង់ចាម»។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយក សំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងមិត្តភ័ក្ត្រ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ»។ 

ជាមួយគ្នានេះ បងប្អូនត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង