Yearendyearend1140x150

អាជ្ញាធរខេត្តកំពង់ចាមរកឃើញអ្នកឆ្លងកូវីដបន្ថែមចំនួន ០៦នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ក្នុងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់បន្ថែមទៀត ក្នុងនោះនៅស្រុកស្រីសន្ធរ ចំនួន០២នាក់, ស្រុកបាធាយ ចំនួន០១នាក់ និងស្រុកកងមាស ចំនួន០៣នាក់។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីអត្តសញ្ញាណនៃអ្នកវិជ្ជមានកូវីដទាំង ០៦នាក់នោះ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិត្រស់ ឃុំព្រែកពោធិ៍, ភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ , ភូមិអកទៀត ឃុំតាំងក្រាំង ស្រុកបាធាយ , ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ , ភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម រួមមាន៖ 

ឈឿន ស្រីនាង ភេទស្រី អាយុ ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិច្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ទូត ញ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ អាសយដ្ឋាននៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

រីម ស្រីពេជ្រ ភេទស្រី អាយុ ២៤ឆ្នាំ អាសយដ្ឋាននៅភូមិអ្នកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

ធាង ណារ៉ាក់ ភេទប្រុស អាយុ ០៩ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម

យ៉េន យ៉ុន ភេទស្រី អាយុ ៧២ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម 

ហុង ម៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ 

ជាមួយគ្នានេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យ ចំនួន ៣១៤នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់, លទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណ៏វិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយក សំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈ លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងមិត្តភ័ក្ត្រ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ»​៕ 




ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង