Cct850x100 1
1800px x h300px kh

ពលរដ្ឋពាក់ព័ន្ធនឹងមន្ទីរពហុព្យាបាល«សម្ភពសោភា ​មានជ័យ»សូមតាមដានសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំងឺកូវីដ១៩​​ បានទៅពិនិត្យផ្ទៃពោះនៅទីតាំង«សម្ភពសោភា ​មានជ័យ» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៧ ,ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ ហេតុនេះ អ្នកដែលពាក់ព័ន្ធនឹងករណីនេះ ចាប់ពីថ្ងៃទី០៩ ឧសភាដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ (ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែឧសភា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩​​ បានទៅពិនិត្យផ្ទៃពោះនៅទីតាំង«សម្ភពសោភា ​មានជ័យ» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៧ ,ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ០១នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។ ហេតុនេះ អ្នកដែលពាក់ព័ន្ធនឹងករណីនេះ ចាប់ពីថ្ងៃទី០៩ ឧសភាដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។

អាជ្ញាធរ បានបញ្ជាក់អំពីករណីខាងលើនេះ ប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅនៅទីតាំង«សម្ភពសោភា ​មានជ័យ» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៧ ,ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌមាន​ជ័យ និងអំពាវនាវដល់ប្រជាពលរដ្ឋ បន្តពាក់ម៉ាស់ពេលចេញក្រៅ​ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល គិតចាប់ពីថ្ងៃទី០៩ ឧសភាដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

បើសិនក្នុងករណី មានរោគសញ្ញាសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕ 

ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង