Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៤៧២នាក់,ជាសះស្បើយ៣៦៩នាក់និងស្លាប់៥នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១១ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៤៧២នាក់ ក្នុងនោះមាន ៣នាក់ ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៤៦៩នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ៣៦៩នាក់ ហើយករណីស្លាប់ ០៥នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២០,៦៩៥នាក់ ជាសះស្បើយសរុបចំនួន ៨,៥៣៩នាក់ ហើយករណីស្លាប់សរុប ១៣៦នាក់៕




ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង