Yearendyearend1140x150

ពលរដ្ឋពាក់ព័ន្ធនឹង«ហាងThe Pizza Company សាខាស្ទឹងមានជ័យ»សូមតាមដានសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

អ្នកមានវីរុសកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅ«ហាងThe Pizza Company សាខាស្ទឹងមានជ័យ» ដែលស្ថិតនៅលើផ្លូវ​២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ឧសភា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

(ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)

ភ្នំពេញ៖យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា នេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅ«ហាងThe Pizza Company សាខាស្ទឹងមានជ័យ» ដែលស្ថិតនៅលើផ្លូវ​២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតុនេះ អ្នកដែលពាក់ព័ន្ធនឹងករណីនេះ ចាប់ពីថ្ងៃទី០៣ ឧសភា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។

អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តពាក់ម៉ាស់ពេលចេញក្រៅ​ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល និងសូមអំពាវនាវដល់សំណាក់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ «ហាង The Pizza Company សាខាស្ទឹងមានជ័យ» ចាប់ពីថ្ងៃទី០៣ ឧសភា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង