Yearendyearend1140x150

អ្នកជំងឺម្នាក់វ័យ«៧២ឆ្នាំ»នៅខេត្តស្វាយរៀងបានទទួលមរណភាពដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសតាមរយៈសាររំលែកមរណទុក្ខ អំពីមរណភាពរបស់អ្នកជំងឺម្នាក់ឈ្មោះ ឯម ជា វ័យ ៧២ឆ្នាំ នៅថ្ងៃទី០៨ ឧសភា ដោយសារជំងឺកូវីដ-១៩។ 

រដ្ឋបាលខេត្តស្វាយរៀង បានថ្លែងក្នុងសាររំលែកមរណទុក្ខជូនចំពោះគ្រួសារនៃសពឧបាសិកា ឯម ជា ដែលមានអាសយដ្ឋាននៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៧២ឆ្នាំ។

ស្ថិតនៅក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ ការទទួលមរណភាពរបស់ឧបាសិកា ឯម ជា នេះ គឺជាការបាត់បង់នូវភរិយា ម្តាយ ជីដូន ប្រកបដោយកត្តញ្ញូតាធម៌ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារនៃសព។ រដ្ឋបាលខេត្តស្វាយរៀង សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ឯមជាសូមទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ករណីស្លាប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង