Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តកែវរកឃើញករណីវិជ្ជមានកូវីដចំនួន«២៣នាក់»បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ក្នុងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៣នាក់។ 

ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៣ នាក់នោះ ប្រកបរបរជាអាជីវករ , កម្មករ និងក្រុមគ្រួសារព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធរួមមាន៖​

១) គង់ ចិន្តា ស្រី អាយុ ៣៣ឆ្នាំ ជាអាជីវករលក់សាច់គោនៅ«បឹងកាប្រេម»

២) ប៉ែន ស្រីនាថ ភេទស្រី ២០ឆ្នាំ ជាកម្មកររោងចក្រជួនលី ឃុំសំរោង

៣) សោម ផានិត ភេទស្រី អាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រជួនលី ឃុំសំរោង 

៤) សួង ផល្លី ភេទស្រី អាយុ ៥១ឆ្នាំ ជាអាជីវករលក់បន្លែផ្សារបត់រកា 

៥) សៅ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជាកម្មករសំណង់

៦) វ៉ាន់ វិច្ឆិកា (ទារក) ភេទស្រី ១៨ខែ នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ

៧) ជួប ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជាកម្មករកាប់ជ្រូក 

៨) ស៊ូ នៀង ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មករកាប់ជ្រូក

៩) ចាន់ ស្រីមុំ ភេទស្រី អាយុ ២៩ឆ្នាំ ជាអាជីវករផ្សារយាយត្រប់(លក់ខោអាវ) 

១០) សុខ ម៉ូនី ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកបើកឡានដឹកដី 

១១) កើត សំ ភេទប្រុស អាយុ ៥២ឆ្នាំ ជាអាជីវករផ្សារត្រាំខ្នារ

១២) បានបូ វត្តី ភេទស្រី អាយុ ៦ឆ្នាំ នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី 

១៣) ទុយ ចន្ទី ភេទស្រី អាយុ ៥៧ឆ្នាំ ភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី 

១៤) វ៉ាន់ ថូ ភេទស្រី អាយុ ២៩ឆ្នាំ នៅភូមិជើងលោង ឃុំចំប៉ី ស្រុកបាទី

១៥) ម៉ឹង សុខលាភ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិព្រៃមូល ឃុំចំប៉ី ស្រុកបាទី 

១៦) សេង ឡុង ភេទប្រុស អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រសាន់បូ

១៧) អាន ស្រីឌឿន ភេទស្រី អាយុ ១៨ឆ្នាំ ជាកម្មកររោងចក្រសាន់បូ 

១៨) ឈៀង សឺណែត ភេទស្រី អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រសាន់បូ 

១៩) នៅ លៀងគឺ ភេទស្រី អាយុ ៣៧ឆ្នាំ ជាកម្មកររោងចក្រសាន់ 

២០) រ៉ន សេត ភេទស្រី អាយុ ៤៥ឆ្នាំ ជាកម្មកររោងចក្រសាន់បូ  

២១) ព្រំ រដ្ឋា ភេទស្រី អាយុ ១៨ឆ្នាំ ជាកម្មកររោងចក្រសាន់បូ 

២២) សៀ សុគន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ ជាកម្មកររោងចក្រសាន់បូ 

២៣) ប៊ូ គ្រឿង ភេទប្រុស អាយុ ៤២ឆ្នាំ ជាកម្មកររោងចក្រសាន់បូ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋជា អាជីវករ បងប្អូនអ្នកពាក់ព័ន្ធ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង២៣ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។

បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូន ប្រជា ពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបាន មុងមាត់ បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ»។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យ បង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)៕ 


ពាក្យទាក់ទង: កូវីដ តាកែវ
Khcct banner

អត្ថបទទាក់ទង