Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៥៣៨នាក់ និងជាសះស្បើយ ៤៥៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៣៨នាក់ ក្នុងនោះមាន ១ករណី ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៥៣៧ទៀត ជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ២០២១ និងជាសះស្បើយ ៤៥៦នាក់ ករណីស្លាប់ (គ្មាន)។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៨,៧១៧នាក់ ជាសះស្បើយសរុបចំនួន ៧,៣៤០នាក់  ហើយករណីស្លាប់ ១១៤នាក់៕


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង