Yearendyearend1140x150

«២ករណីទៀតដែលវិជ្ជមានកូវីដ-១៩»ត្រូវបានរកឃើញនៅខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ បានរកឃើញករណីវិជ្ជមានកូវីដ ចំនួន ២ករណីថ្មីបន្ថែមទៀត ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" ខេត្តកំពង់ឆ្នាំងរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ខាងលើរួមមាន៖ 

១)  ឈ្មោះ ហាម វ៉ាន់ភូ ភេទប្រុស អាយុ ២៦ឆ្នាំ ជាប្តីឈ្មោះ ជិន ធីងហ៊ឹង (វិជ្ជមានកូវីដ-១៩) ជាអ្នករស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកស្នាក់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

២)  ឈ្មោះ យ៉ាង ធីថាំង ភេទស្រី អាយុ ២០ឆ្នាំ ជាអ្នករស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ 

ប្រវត្តិនៃការប៉ះពាល់៖

- ឈ្មោះ ហាម វ៉ាន់ភូ បានប៉ះពាល់ជាមួយប្រពន្ធឈ្មោះ ជិន ធីងហ៊ឹង ភេទស្រី អាយុ ២៩ឆ្នាំ មកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្នាក់នៅ«ផ្ទះឪពុកម្តាយ»នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌល់ចត្តាឡីស័កបរិបូណ៌ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ គាត់បានប៉ះពាល់ជាមួយឈ្មោះ ឡេ ធីធី អាយុ ២៦ឆ្នាំ (វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១)។ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល បានយក សំណាកទៅធ្វើតេស្តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ និងបន្តធ្វើចត្តាឡីស័ក។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តពីវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់មានវិជ្ជមានកូវីដ-១៩។

- ឈ្មោះ យ៉ាង ធីថាំង បានប៉ះពាល់ជាមួយឈ្មោះ ជិន ធីងហ៊ឹង (អ្នកវិជ្ជមានកូវីដ-១៩) និងមានប្រវត្តិយកកូន ទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ និងបានត្រឡប់មកវិញនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ឈ្មោះទាំងពីរនាក់ខាងលើ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅ«មណ្ឌលចត្តាឡីស័កបរិបូណ៌» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលបានយកសំណាកទៅធ្វើតេស្ត ហើយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លទ្ធផលតេស្តពីវិទ្យាស្ថានជាតិសុខភាពសារធារណៈបានបញ្ជាក់មានវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺខាងលើទាំងពីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ 

ហេតុនេះ អាជ្ញាធរ សូមអំពាវនាវដល់សាធារណជនដែលមានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំងពីរនាក់ខាងលើ រយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកបរិបូណ៌ ឬនៅមណ្ឌលសុខភាពដែលនៅជិតបំផុត៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង