Cct850x100 1
1800px x h300px kh

អាជ្ញាធរសម្រេច«បិទខ្ទប់»ភូមិមួយនៅខេត្តត្បូងឃ្មុំបន្ទាប់មានអ្នកឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អាជ្ញាធរសម្រេច«បិទខ្ទប់»ភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់មានអ្នកឆ្លងកូវីដ
(រដ្ឋបាលខេត្តត្បូងឃ្មុំ)

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសា នេះ បានសម្រេចប្រកាស«បិទខ្ទប់»ជាបណ្តោះអាសន្នក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី បន្ទាប់ពីមានអ្នកឆ្លងកូវីដនៅក្នុងភូមិនោះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៃ«ព្រឹត្តិការណ៍ ២០កុម្ភៈ»។

ដោយពីថ្ងៃម្សិល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានការរកឃើញវិជ្ជមានជំងឺកូវីជ-១៩ថ្មី ចំនួន ០៣នាក់ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំខាងលើនេះ។ អ្នកវិជ្ជមានជំងឺកូវីដទាំង ០៣នាក់នោះ មានឈ្មោះដូច

១- ឈ្មោះ តាំង ឃាង ភេទ ប្រុស អាយុ ៥៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

២-ឈ្មោះ តាំង ប៊ូទ្រី ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

៣-ឈ្មោះ តាំង ជីហាង ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងន័យនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តបិទខ្ទប់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឱ្យបានម៉ឺងមាត់នូវសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខភិបាល ពិសេសការអនុវត្តវិធានការ "ពាការពារ ៣កុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈនេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ករណីបើសិនបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារប្រការ១ នៃសម្រេចប្រកាស«បិទខ្ទប់»ជាបណ្តោះអាសន្នក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នោះទេ នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំង កូដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន៕ 




Khcct banner

អត្ថបទទាក់ទង