Cct850x100 1
1800px x h300px kh

ពលរដ្ឋជនជាតិខ្មែរ«៣នាក់»បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្តីពីករណីទី៨៩ , ៩០ និងទី៩១ នៃមរណភាពរបស់ប្រជាជនខ្មែរចំនួន ០៣នាក់ ដោយសារជំងឺកូវីដ-១៩។ 

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ករណីស្លាប់ទាំងបីខាងលើ រួមមាន៖ 

១) ស្រ្តីអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

២) ស្រ្តីឣាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៣) បុរសឣាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារធំថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ» បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកព្យាបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង១០ និង៥៥ នាទី ក្នុងស្ថានភាពបាត់បង់ស្មារតី ពេលចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យភ្លាមៗ ហើយបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅ ហើយមុនពេលចូលមកដល់មន្ទីរពេទ្យ នៅយប់ម៉ោង១០ និង៥៥នាទី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

ចំណែករបាយការណ៍ពី«មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ» បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មាន អាការៈក្តៅខ្លួន ក្អក ហត់ ហើយបានព្យាបាលនៅផ្ទះ រយៈពេលមួយសប្តាហ៍ ប៉ុន្តែសភាពជំងមិនបានធូរស្រាល ទើបក្រុម គ្រួសារ បញ្ជូនទៅព្យាបាលបន្តនៅមន្ទីរព្រះបាទនរោត្តមសីហនុត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង៣០ នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានយកសំណាក ហើយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ព្រមទាំងជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅយប់ម៉ោង៩ និង១៨ នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ 

ដោយឡែកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជាមួយរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង រួមទាំងមាន ប្រវត្តិជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ហើយ ទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ សភាពហត់ដង្ហក់ ខ្លាំង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយ រួមទាំងប្រើប្រាស់ម៉ាស៊ីនជំនួវេដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤ និង២០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕ 




ពាក្យទាក់ទង: ករណីស្លាប់ កូវីដ
Khcct banner

អត្ថបទទាក់ទង