Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តកំពង់ឆ្នាំងរកឃើញ«ជនជាតិវៀតណាម ៣នាក់ទៀត»ឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសនូវការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣ករណីថ្មីបន្ថែមទៀត ក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាជនជាតិវៀតណាម មានអាសយដ្ឋាននៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធនៅទីតាំង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ឱ្យបានដឹងថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត។ 

បុរសឈ្មោះ «ង្វៀង យាំងហៀវ» អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋាននៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ត្រូវជាឪពុករបស់ស្រ្តីឈ្មោះ ជីន ធីហ៊ឹង)

ស្រ្តីឈ្មោះ «តុង ធីគា» ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋានរស់នៅភូមិថ្លុកទ្រូ ឃុំធ្លកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ត្រូវជាម្តាយរបស់ឈ្មោះ ជីន ធីហ៊ឹង)

-ឈ្មោះ «តុង អៀង» ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋានរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ (ត្រូវជាអ្នករស់នៅជាប់ផ្ទះឈ្មោះ ជីន ធីហ៊ឹង)

ដោយឡែក ប្រវត្តិនៃការប៉ះពាល់ចំពោះអ្នកជំងឺកូវីដទាំង៣ ខាងលើ មានប្រវត្តិពាក់ព័ន្ធផ្ទាល់ជាមួយឈ្មោះ ជីន ធីហ៊ឹង ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម ដែលមានវិជ្ជមានកូវីដ-១៩ ដោយទទួលបានលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។ 

នៅថ្ងៃបន្ទាប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អ្នកទាំង៣ ខាងលើ បានទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយតេស្តរហ័ស រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក៏ទទួលបានលទ្ធផលបញ្ជាក់នូវសំណាកពីវិទ្យាស្ថានសុខភាពសាធារណៈថា អ្នកទាំងបីខាងលើ ពិតជាមានវិជ្ជមានកូវីដ-១៩ មែន ហើយក៏បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបានកំណត់។ 

អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត បានអំពាវនាវទៅដល់សាធារណជនដែលមានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំងបីខាងលើ ទៅពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកបរិបូណ៌ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ដោយសហការជាមួយគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត៕ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង