Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

អាជ្ញាធរខេត្តតាកែវបង្ហាញ«អត្តសញ្ញាណអ្នកជំងឺកូវីដខ្មែរនិងចិន ចំនួន ៣នាក់»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៨ មេសា នេះ ដែលស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ចំនួន ៣នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិចិន ២នាក់ មានអាសយដ្ឋាននៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

រដ្ឋបាលខេត្តតាកែវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានប្រកាសបញ្ជាក់ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ អំពីអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ទាំង ០៣រូបខាងលើ ដែលជាករណីឆ្លងរាលដាលក្នុង«រោងចក្រ ភីវី អ៊ុនដាសស្រ្តី(ឯ.ក)» រួមមាន៖

១) ស្រ្តីអាយុ ៣០ឆ្នាំ ឈ្មោះ វុធ សុខេន មុខរបរជាកម្មការិនីរោងចក្រ រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី

២) បុរសជនជាតិចិន អាយុ ៤៨ឆ្នាំ ឈ្មោះ Huang Hu ស្នាក់នៅរោងចក្ររោងចក្រ ភីវី អ៊ុនដាសស្រ្តី(ឯ.ក) នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី

៣) ស្រ្តីជនជាតិចិន អាយុ ៤៦ឆ្នាំ ឈ្មោះ Wang Guo Qin ស្នាក់នៅរោងចក្រ ភីវី អ៊ុនដាសស្រ្តី(ឯ.ក) រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី។

រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកជំងឺ កូវីដ-១៩ ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់មកប្រគល់សំណាកនៅ មណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។

ក្នុងករណីបើសិនបងប្អូនប្រជាពលរដ្ឋណា មានបញ្ហាសុខភាពអាការៈ ផ្តាសាយ ក្អក ហៀរសម្បារ ឈឺបំពង់ក ថប់ ដង្ហើម ឬមានរោគសញាំសង្ស័យផ្សេងៗ ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកបាទី ដែលស្ថិតនៅជិតបំផុតដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ ឬទំនាក់ទំនងមក លោក សំរិទ្ធ វីរៈ ប្រធានក្រុមការងារឆ្លើយតបបន្ទាន់ នៃការិយាល័យស្រុកប្រតិបត្តិបាទី តាមរយៈលេខទូរស័ព្ទ ០១២ ៩៤៣ ២៣១

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តតាកែវ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ«៣កុំ ៣ការពារ» ឱ្យមានប្រសិទ្ធិភាពខ្ពស់ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ខេត្តតាកែវ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង