Yearendyearend1140x150

ពលរដ្ឋខ្មែរ«៣នាក់»បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសអំពី ករណីស្លាប់របស់ជនជាតិខ្មែរចំនួន ០៣នាក់ បានទទួលមរណភាពក្នុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រួមមាន ស្រ្តីអាយុ ៣៩ឆ្នាំ អាយុ ៥២ឆ្នាំ និងបុរសអាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  ដោយយោងតាមរបាយការណ៍ពី«មន្ទីរពេទ្យហ្លួងម៉ែ» បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូរីដ-១៩ សែនសុខ១ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ដោយការវិវត្តិរបស់ជំងពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលចូលដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលមកដល់មន្ទីរពេទ្យ ល្ងាចម៉ោង៥ និង០០នាទី ថ្ងៃទី២៦ មេសាដដែល។

ចំណែកយោងតាមរបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៥២ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង២ និង០៥ នាទី ពេលចូលដល់មន្ទីរ ពេទ្យត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលមកដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ថា សពមាន វិជ្ជមានកូវីដ-១៩។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។ 

ដោយឡែករបាយការណ៍ពី«មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាកពេទ្យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី បន្ទាប់ពីទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ រួមជាមួយ ស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួម ទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ និង២០នាទីព្រឹក។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយ សារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជនទូទៅ បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជា ទីបំផុតជាមួយក្រុមគ្រួសារនៃសព៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ករណីស្លាប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង