Yearendyearend1140x150

បុរសម្នាក់នៅ«ខេត្តត្បូងឃ្មុំ»ស្លាប់ដោយសារ«គ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរមួយរូប នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានអាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល ដោយយោងតាមរបាយការណ៍ពី«មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅ«មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ» ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយស្ថានភាពអ្នកជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសារក៏បានសម្រេចចិត្តសុំចេញពីមន្ទីរពេទ្យ និងយកទៅព្យាបាលបន្តនៅ«មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ»។ 

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរមិនបានស្រាកស្រាន្ តទោះជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:២៣នាទី ជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកលើសាកសព ជាលទ្ធផលបញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យថា បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជនទូទៅ ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ករណីស្លាប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង