Yearendyearend1140x150

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៥១១នាក់ និងជាសះស្បើយ ៦២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី ២៣ ខែមេសា នេះ មានចំនួន ៥១១នាក់បន្ថែមទៀត ក្នុងនោះមាន ៥០៩នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ៦២នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៥១១នាក់ខាងលើ មាន២នាក់ជាអ្នកដំណើរចូលកម្ពុជា និង៥០៩នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៣១៨នាក់ ហើយខេត្តព្រះសីហនុ ១២៦នាក់, ខេត្តកណ្ដាល ៤៤នាក់, ខេត្តកំពង់ចាម ០៥នាក់ , ខេត្តបន្ទាយមានជ័យ ០៤នាក់, ខេត្តកំពង់ឆ្នាំង ០៤នាក់, ខេត្តត្បូងឃ្មុំ ០២នាក់, ខេត្តកំពង់ធំ ០២នាក់ , ខេត្តស្វាយរៀង ០២នាក់ និងខេត្តតាកែវ ០២នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៩៣៥៩នាក់ ជាសះស្បើយចំនួន ៣២១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០៧២នាក់ ហើយករណីស្លាប់ ៧១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង