Cctime ezgif.com resize
Img 0571

ការផ្អាកដំណើរការចំនួន១៤ថ្ងៃនៅ«ផ្សារច្បារអំពៅនិងផ្សារបន្លែ»ក្នុងសង្កាត់ច្បារអំពៅទី២

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមសាលាខណ្ឌច្បារអំពៅ អាជ្ញាធរខណ្ឌបានសម្រេច«ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែ» ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ មេសា ដល់ថ្ងៃទី០៧ ឧសភា ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលកូវីដក្នុងសហគមន៍ជាពិសេសក្នុងតំបន់ផ្សារ។ 

រដ្ឋបាលខណ្ឌច្បារអំពៅ ប្រកាសដំណឹងជូនដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានដឹងថា រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» យ៉ាងរហ័សគួរឱ្យព្រួយបារម្ភ ដែលចាំបាច់រដ្ឋបាលខណ្ឌ ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខហេតុនេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិត ក្នុងសង្កាត់ច្បារអំពៅទី២ ក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងតំបន់ទីផ្សារទាំងនោះ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ ទាំងឡាយ ធ្វើការប្រកបអាជីវកម្មនៅក្នុងផ្សារ និង ក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បាន ចេញចូលផ្សារទាំងពីរខាងលើ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បើសិនមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយសង្ស័យថា ឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាករកមេរោគកូវីដ-១៩ជាបន្ទាន់ នៅទីតាំង«ទល់មុខការដ្ឋានសាងសង់ផ្សារក្រុមហ៊ុន ប៉េងហួត» ស្ថិតនៅខាងជើងផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។ 

ជាថ្មីម្ដងទៀត រដ្ឋបាលខណ្ឌច្បារអំពៅ មានការជឿជាក់ថា អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មក្នុង ផ្សារច្បារអំពៅ និងផ្សារបន្លែ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង