Cct850x100 1
1800px x h300px kh

សម្ដេចហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់«មេដឹកនាំអាស៊ាន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ដែលកំពុងឆ្ពោះទៅកាន់ទីក្រុង«ហ្សាកាតា»នៃសាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម«កិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន»។

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ដែលកំពុងឆ្ពោះទៅកាន់ទីក្រុង«ហ្សាកាតា»នៃសាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម«កិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន»។

គួរកត់សម្គាល់ថា កម្មវិធីនឹងគ្រោងទុកនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ដែល នាយករដ្ឋមន្ត្ក្រីនៃកម្ពុជា សម្ដេចហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ក្នុងជំនួបជាមួយ«ប្រធានាធិបតីឥណ្ឌូនេស៊ី» និងជំនួបជាមួយ«នាយករដ្ឋមន្ត្រីវៀតណាម-ឡាវ»។

បន្ទាប់ពីចប់កិច្ចប្រជុំរួចរាល់ហើយ នៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ សម្ដេចហ៊ុន សែន នឹងដឹកនាំ«គណៈប្រតិភូ» ត្រឡប់មកកម្ពុជាវិញ។ នៅពេលដល់កម្ពុជាភ្លាម សម្ដេច ហ៊ុន សែន នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ហើយសម្ដេច និងគណៈប្រភូទាំងអស់ នឹងត្រូវផ្ដល់កំហាក ដើម្បីពិនិត្យកូវីដ-១៩ នៅទីតាំង«អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ»តែម្ដង ហើយគណៈប្រតិភូទាំងអស់ នឹងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕ 

Khcct banner

អត្ថបទទាក់ទង