Cctime ezgif.com resize
Img 0571

ខេត្តកែប៖ព្រះសង្ឃ«មួយអង្គ»និងពលរដ្ឋ«២រូប»រកឃើញករណីវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កែប៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញមាន ០៣ករណីថ្មីបន្ថែមទៀត នៅខេត្តកែប ក្នុងនោះមានព្រះសង្ឃ«មួយអង្គ»និងពលរដ្ឋ«២រូប»។ ករណីឆ្លងទាំងនោះ ជាករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១។ 

តាមក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ នេះ បញ្ជាក់ពីឈ្មោះ និងប្រវត្តិអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ មានឈ្មោះថា ១) ព្រះសង្ឃនាម «ប៊ូ ផាត» ព្រះជន្ម ៥៥វស្សា គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ។ ២) ឈ្មោះ «ប៊ូ ហួយ» ភេទស្រី អាយុ ២៨ឆ្នាំ ត្រូវជាសាច់ញាតិរបស់ព្រះអង្គ ប៊ូ ផាត មានទីលំនៅភូមិអង្កាល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ៣) ឈ្មោះ «កៅ វ៉ាន់» ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអំពង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានមុខរបរជាអ្នកបើកឡានដឹកដី។ បច្ចុប្បន្ន  បុគ្គលវិជ្ជមានខាងលើ កំពុងសម្រាកព្យាបាលនៅ«មន្ទីរពេទ្យបង្អែកខេត្តកែប»។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកែប បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមានទាំង ០៣អង្គ/នាក់ខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ឡើងកំដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទ លេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគ កូវីដ- ១៩ ឱ្យបានឆាប់បំផុត។ ដោយឡែកចំពោះអ្នកដែលប៉ះពាល់ប្រយោលជាមួយបុគ្គលវិជ្ជមានទាំងនេះ សូម តាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅផ្ទះខ្លួនឯង។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ណែនាំ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមានប្រសិទ្ធភាព ខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបាននូវវិធានការ «ពការពារ និង ៣កុំ ជាពិសេស វិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀស ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង