Yearendyearend1140x150

មន្ត្រីម្នាក់នៅក្រសួងផែនការឆ្លង«ជំងឺកូវីដ-១៩»ពីភរិយារបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងផែនការ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរ រកឃើញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងផែនការ មានឈ្មោះថា «វង្ស សុខនី» ភេទប្រុស អាយុ ៣៨ឆ្នាំ បានឆ្លងពីភរិយារបស់ខ្លួន រកមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

ដោយយោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងផែនការ ដែលវិជ្ជមានកូវីដ-១៩ មួយរូបនេះ មានឈ្មោះថា វង្ស សុខនី មានអាសយដ្ឋានបច្ចុប្បន្ន នៅផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  ក្នុងសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា លោក វង្ស សុខនី ត្រូវបានឆ្លងវីរុសកូវីដ-១៩ ពីភរិយារបស់ខ្លួន មានឈ្មោះ «ជុន អ៊ុង» អាយុ ៣៦ឆ្នាំ ធ្វើការងារនៅ«ភោជនីយដ្ឋានវីឡាលង្កា» ដែលត្រូវបានក្រសួងសុខាភិបាល រកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ 

គួរកត់សម្គាល់ថា ក្នុងចន្លោះរសៀលម៉ោង៣ និង០០នាទី ដល់ម៉ោង៤ និង០០នាទី ក្នុងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ លោក «វង្ស សុខនី» បានទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅ«ទីស្តីការក្រសួងផែនការ»។ ក្រៅពីនេះ លោក វង្ស សុខនី មិនបានអញ្ជើញមក«ទីស្ដីការក្រសួងផែនការ»នោះទៀតទេ។ ហើយនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក វង្ស សុខនី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

ដូច្នេះហើយ ក្រសួងផែនការ បានជូនដំណឹងជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺខាងលើ គឺ លោក «វង្ស សុខនី» ដោយផ្ទាល់ សូមរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ ក្នុងនោះរួមមាន៖ មន្ទីរពេទ្យខ្មែរ-សូវៀត, មជ្ឈមណ្ឌលសុខភាព ចាក់អង្រែក្រោម, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពមានការប្រែប្រួលយ៉ាងណា។ 

ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា។ ប្រសិនបើករណីស្ថានភាពសុខភាព មានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥ ដោយឥតគិតថ្លៃ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង